កងរាជអាវុធហត្ថខេត្តកំពង់ចាមបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោសនៅស្រុកស្ទឹងត្រង់

ក្រោយពីទទួលបានពត៏មានពីប្រជាពលរដ្ធថាមានករណីប្រើអំពើហឹង្សានៅថ្ងៃ04មីនា2022វេលាម៉ោង 09 និង ០០នាទីយប់ នៅចំណុចភូមិគីឡូដប់ ឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីហិង្សាមួយបានកើតឡើង បង្ករដោយជនសង្ស័យ ចំនួន២នាក់ មិនស្គាល់ឈ្មោះ ភេទប្រុស មានទីលំនៅ រស់នៅ ភូមិប្រទង ឃុំខ្ទួយ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានធ្វើសកម្មភាពយកវត្ថុរឹងវាយពីក្រោយក្បាល ជនរងគ្រោះ ឈ្មោះ មឿន សំរិទ្ធ (ហៅតា) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅរស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បណ្តាលឲ្យបែកក្បាលហូរឈាម ចំនួនពីរកន្លែង រងរបួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនបង្ករបានជិះម៉ូតូគេចខ្លួនបាត់ ។ដោយមានបញ្ជាយ៉ាងមុឺងមាត់ពីឯកឧត្ដមអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានចាត់អោយលោកឧត្ដមសេនីយ៍ត្រីសោសាវឿនមេបញ្ជាការកងរាជអាវុធហត្ថខេត្តសាវជ្រាវ

រហូតដល់ថ្ងៃទី០៦.០៣.២០២២ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់÷

១.ឈ្មោះ ហេង សូរិយា ភេទប្រុស អាយុ២១ រស់នៅភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

២.ឈ្មោះ រី រា៉ន់ ភេទប្រុស អាយ២២ រស់នៅភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online