កម្ពុជាកំពុងពិនិត្យជ្រើសរើសធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទជាយន្តការហិរញ្ញប្បទានបៃតង

កម្ពុជាកំពុងពិនិត្យលើការជ្រើសរើសយកធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទជាយន្តការហិរញ្ញប្បទានបៃតង។ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ដោយសារប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានឱកាសគិតគូរពីការបង្កើតស្ថាប័នហិរញ្ញប្បទានបៃតង ដើម្បីទាញយកមូលនិធអាកាសធាតុបៃតងសកលសម្រាប់គម្រោងវិនិយោគបៃតងនៅកម្ពុជា។

សូមបញ្ជាក់ថា កិច្ចពិភាក្សាលើការរៀបចំស្ថាប័នហិរញ្ញប្បទានបៃតងសម្រាប់កម្ពុជា នេះ បានរៀបចំឡើងកាលពីចុងសប្តាហ៍កន្លងទៅ នៅទីស្តីការក្រសួងបរិស្ថាន តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួម ថ្នាក់ដឹកនាំ និងតំណាងនៃអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា ធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុអន្តរក្រសួង ដៃគូ Mekong Strategic Partners និងតំណាងធនាគារអភិវឌ្ឍន៍អាហ្វ្រិកខាងត្បូងចំនួន៣៣ នាក់។ ក្រុមការងារអន្តរបានពិនិត្យពិភាក្សាជាច្រើនលើក លើការជ្រើសរើសធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) ជាធនាគារមួយបំពេញតួរនាទីសមស្របសម្រាប់កម្ពុជាធ្វើការប្រតិបត្តិហិរញ្ញប្បទាននេះ ឆ្លើយតបទៅនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ដោយចរីភាព។

នៅក្នុងកិច្ចប្រជុំ ស្ថាប័នហិរញ្ញប្បទានបៃតង ដែលប្រតិបត្តិដោយធនាគារអភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង ក៏បានចែករំលែកនូវបទពិសោធន៍ និងជោជ័យដែលធនាគារនេះទទួលបានមូលនិធិពីយន្តការមូលនិធិអាកាសធាតុបៃតង(GCF) សម្រាប់ការអភិវឌ្ឍន៍គម្រោងវិនិយោគបៃតងនៅក្នុងប្រទេសរបស់ខ្លួន ដោយទាញយកមូលនិធិរហូត ១០០ លានដុល្លានៅឆ្នាំ២០១៩៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online