កម្ពុជា UN និងAFP រួមគ្នាបេីកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការស៊េីបអង្កេតលេីការសម្អាតប្រាក់
រាជធានីភ្នំពេញ ÷ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ កម្ពុជា UN និងAFP រួមគ្នាបេីកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការស៊េីបអង្កេតលេីការសម្អាតប្រាក់ ពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់កម្ពុជាក្រោមអធិបតីភាពឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកអាន់តូនី ម៉ាខ្វាយអ័រ Anthony Maguire តំណាងនគរបាលសហព័ន្ធអូស្រ្តាលីAFP និងលោកដេវីដហ្រ្វេង David Frend អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មUNODC ។ គោលបំណងនៃសិក្ខាសាលាសំខាន់គឺស្វែងរកអត្តសញ្ញាណបទល្មេីសសម្អាតប្រាក់ និងយន្តការប្រឆាំងបទល្មេីសសម្អាតប្រាក់ដែលបំប្លែងពីប្រាក់ខុសច្បាប់មានដូចជាប្រាក់បានមកពីជំនួញគ្រឿងញៀនជាដេីមទៅជាប្រាក់ស្របច្បាប់។
សិក្ខាសាលានេះដែរ មានការអញ្ជេីញចូលរួមលោកស្រី លីលី សាំង Lili sang មន្រ្តីសម្របសម្រួលកម្មវិធីនៃប្រទេសហត្ថលេខីនៃអនុស្សរណ:យោគយល់គ្នារបស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ Mekong MOU និងមន្រ្តីអនុវត្តច្បាប់កម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោកអាន់តូនី ម៉ាខ្វាយអ័រ Anthony Maguire តំណាងនគរបាលសហព័ន្ធអូស្រ្តាលីAFP និងលោកដេវីដហ្រ្វេង David Frend តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មUNODC សុទ្ធតែបានលេីកឡេីងថាសិក្ខាសាលានេះបានផ្តល់សារ:សំខាន់ដល់មន្រ្តីច្បាប់កម្ពុជាដេីម្បីបង្កេីនការយល់ដឹងលេីការស៊េីបអង្កេតនិងដាក់ទោសដល់ឧក្រិដ្ឋជនដែលបានប្រព្រឹត្តបទល្មេីស និងរឹបអូសផលដែលបានមកពីបទល្មេីសសម្អាតប្រាក់ ។ ហេីយអង្គភាពនិងស្ថាប័នលោករីករាយបន្តកិច្ចសហការជាមួយអាជ្ញាធរកម្ពុជាលេីការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីកម្ពុជាបន្ថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ បានមានប្រសាសន៍ដោយថ្លែងអំណរគុណដល់UN AFP ដែលបានផ្តល់កិច្ចសហការជួយដល់កម្ពុជានាពេលកន្លងមកពិសេសការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់កម្ពុជានាពេលនេះគឺស្របពេលដែលកម្ពុជាបាននិងកំពុងខិតខំលេីកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងបទល្មេីសសម្អាតប្រាក់ និងបានចាត់ទុកថា ការងារស៊េីបអង្កេតបទល្មេីសសម្អាតប្រាក់ជាការងាររួមដែលត្រូវតែរួមគ្នាបង្ការបង្រ្កាប។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ បានផ្តាំផ្ញេីដល់សិក្ខាកាមទាំងអស់ខិតខំប្រឹងប្រែងសិក្សាស្វែងយល់ជាមួយវាគ្មិនរបស់យេីងដេីម្បីបង្កេីនសមត្ថភាពនិងចូលរួមការងារសម្អាតប្រាក់នេះ។
សូមបញ្ជាក់ថា សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការស៊េីបអង្កេតលេីការសម្អាតប្រាក់នេះ នឹងត្រូវប្រព្រឹត្តទៅមានរយ:ពេល៥ថ្ងៃ គឺពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២៕