កម្មករនិយោជិតបម្រើការងារនៅរោងចក្រ ផេកធីក (ខេមបូឌា) ខូអិលធីឌី បន្តធ្វើកូដកម្មដោយសន្តិវិធី ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួន…

ក្រុងសៀមរាប៖ គិតត្រឹមម៉ោង ២ៈ៣០នាទីនាថ្ងៃសុក្រ​ ទី២៨ ខែសីហា​ ២០២០នេះ កម្មករនិយោជិតបម្រើការងារនៅរោងចក្រ ផេកធីក (ខេមបូឌា) ខូអិលធីឌី (Pactics (Cambodia) Co., Ltd) ខេត្តសៀមរាប​ នៅតែបន្តធ្វើកូដកម្មដោយសន្តិវិធី ដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួនដូចជា៖
១.​ ទាមទារឱ្យក្រុមហ៊ុនទទួលយកលោក ម៉េត រ៉ាត ប្រធានសហជីពឯករាជ្យសាមគ្គីនិយោជិតនៃរោងចក្រផេកធីក និងលោក ពីង ទាវ សកម្មជនសហជីពចូលធ្វើការងារវិញនិងសងរំលឹកប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗគិតចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញ ។
២.​ ទាមទារឱ្យនិយោជកគោរពតាមសេចក្តីបង្គាប់លេខ ០៣៨/២០ – ផេកធីក (ខេមបូឌា) ។
៣.​ ទាមទារឱ្យក្រុមហ៊ុនផ្តល់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតស្របតាមប្រកាសលេខ ៣៨៩/១៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ ។

ប្រភព: សង់ត្រាល់