កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសធនធានរ៉ែខុសច្បាប់ និងផ្អាកអាជីវកម្មជាបណ្តោះអាសន្ននៅស្រុកសូទ្រនិគម 

កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ភិរម្យ នាយរងការិយាល័យ បានសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យទីតាំងបកយកអាចម៍ដី ០១ ទីតាំង(មានអាជ្ញាប័ណ្ណចល័ត) ប៉ុន្តែពុំទាន់មានច្បាប់ស្តីពីកិច្ចសន្យាការពារបរិស្ថានរបស់មន្ទីរបរិស្ថានខេត្ត។

ដែលម្ចាស់អាជីវកម្មឈ្មោះ ស៊ាន សុម៉ៃ ភេទប្រុស អាយុ ២៣ឆ្នាំ ស្ថិតនៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្នុងកិច្ចប្រតិបត្តិកា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ រនេះ សមត្ថកិច្ចចម្រុះបានធ្វើការឃាត់គ្រឿងចក្រ និងមានចំណាត់ការមួយចំនួន :

– អេស្កាវ៉ាទ័រ ០១គ្រឿង

– រថយន្តដឹកអេស្កាវ៉ាទ័រ ០១គ្រឿង

– រថយន្តដឹកដីចំនួន ០៤គ្រឿង

សមត្ថកិច្ច បានធ្វើកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្ននិងបានធ្វើកិច្ចសន្យាឱ្យម្ចាស់អាជីវកម្មទៅដាក់ពាក្យស្នើសុំច្បាប់ស្តីពីកិច្ចសន្យាការពារបរិស្ថានពីមន្ទីរបរិស្ថានខេត្តសិន ទើបអាចធ្វើអាជីវកម្មឡើងវិញបាន។

សមត្ថកិច្ចក៏ បានអប់រំណែនាំដល់ម្ចាស់អាជីវកម្មត្រូវធ្វើឱ្យបានត្រឹមត្រូវទៅតាមលក្ខណ:បច្ចេកទេសនៃបទប្បញ្ញត្តិច្បាប់ដែលបានកំណត់ ៕

ប្រភព÷ ៖អគ្គស្នងការដ្ឋាននគរបាលជាតិ