កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់
ខេត្តកំពង់ស្ពឺ: នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៣ និង៣០នាទីកម្លាំងនគរបាល នៃឣធិការរដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់÷
១- ឈ្មោះ ឣ៊ុន សាវ៉ាត ភេទប្រុស ឣាយុ ៣៣ឆ្នាំ រស់នៅភូមិស្យា ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅចំណុចភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដកហូតបាន ថ្នាំញៀនចំនួន ៤កញ្ចប់ ។
២- ឈ្មោះ ម៉េត ចាន់ ភេទប្រុស ឣាយុ៣៧ឆ្នាំ រស់នៅភូមិ ស្យា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដកហូតបានថ្នាំញៀនចំនួន ៤កញ្ចប់ (ធំ១កញ្ចប់) ជញ្ជីងថ្លឹងទម្ងន់១គ្រឿង ហើយឧបករណ៍ជក់នឹងវេចខ្ចប់មួយចំនួន៕



