កម្លាំងនគរបាលក្រុងសៀមរាប​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីប្រទូស្តកេរខ្មាស់

ក្រុងសៀមរាប: កាលពីថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០២២​ វេលាម៉ោង​ ៧:០០នាទីព្រឹក​ នៅចំនុចផ្លូវលោកតាណឺយ ខាងជើងភ្លេីងស្តុបវិទ្យាល័យអង្គរ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ជនសង្ស័យឈ្មោះ សរ សឿយ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ​ កម្មករសំណង់​ មានទីលំនៅភូមិល្បេីក​ ឃុំដូនកែវ​ ស្រុកពួក​ ខេត្តសៀមរាប​ ។ ជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ផ្លាកលេខសៀមរាប ១R-៧៨៩៤ លេខតួ+លេខម៉ាស៊ីន ៨៨៩២៥៨៤ ។ បានធ្វេីសកម្មភាពលូកស្ទាបសេីយសំពត់លើជនរងគ្រោះភេទស្រី អាយុ១៨ឆ្នាំ មុខរបរនិស្សិតសកលវិទ្យាល័យយូស៊ី ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បន្ទាប់មកទៀតប៉ុន្មាននាទីក្រោយថ្ងៃខែឆ្នាំដដែល ជនសង្ស័យខាងលើដដែលបានធ្វើសកម្មភាពលូកដៃទាញសេីយសំពត់លើជនរងគ្រោះម្នាក់ទៀត​ ភេទស្រី​ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជានិស្សិតសកលវិទ្យាល័យយូស៊ី ក្រោយពេលធ្វើសកម្មភាពរូចជនសង្ស័យបានគេចខ្លួនបាត់​ ។ លុះដល់​ថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០២២ ម៉ោង០៧:០០នាទីព្រឹក​ ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យនៅចំនុចមុខសកលវិទ្យាល័យយូស៊ី យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរេីក​ ។ ក្រោយពីសាកសួរ​ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាព​ ដូចបានរៀបរាប់ខាងលើប្រាកដមែន។

ប្រតិបត្តិការនេះ​ ដឹកនាំបញ្ជាដោយ​លោកវរសេនីយ៍ទោ​ ដា​ ចំរេីន​ អធិការ​ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប​ ។

បច្ចុប្បន្ន​ជនសង្ស័យខាងលេី​ ត្រូវបានបញ្ជូនទៅ​ ការិយាល័យជំនាញ ដេីម្បីបន្តនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online