កម្លាំងនគរបាលខេត្តកំពង់ចាម បង្ក្រាបបទល្មើសនេសាទ តាម មាត់ទន្លេមេគង្គ និងបានដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស បង្ក្រាបបទល្មើសនេសាទខុសច្បាប់ (រ៉ាវ លូស្បៃមុង) នៅតាមបណ្ដោយមាត់ទន្លេមេគង្គ ស្ថិតនៅក្នុងឃុំកងតាណឹងស្រុកកងមាស ខេត្តកំពង់ចាម។
ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបង្រាបបានរួមមាន៖១-រ៉ាវ ចំនួន១៥មាត់ព្រួលចំនួន២០០ម៉ែត្រ, ២-ស្បៃមុងចំនួន១៥មាត់, ព្រួលប្រវែង២០០ម៉ែត្រ, ៣-បង្គោល២០០ដើម, ៤-ប្រលែងកូនត្រីចំនួន៥០គីឡូចាក់ចូលទន្លេវិញ។
ចំណែកសម្ភារវត្ថុតាង(ឧបករណ៍នេសាទខុសច្បាប់) ខាងលើ យើងបានបង្កើតគណៈកម្មការដុតបំផ្លាញចោលនៅចំណុចមាត់ទន្លេស្ថិតក្នុងភូមិកងតាណឹងទី៦ ឃុំកងតាណឹង ស្រុកកងមាសខេត្តកំពង់ចាម តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម ៕

