កម្លាំងនគរបាលខេត្តតាកែវ ចុះកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់ចំនួន ០៦ទីតាំង

លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកនៅថ្ងៃទី៤កក្កដា ២០២១ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់បានចំនួន ០៦ទីតាំង អាងស្តុបទឹក ចំនួន ០៤អាង។

នៅចំណុចដុបថ្មកំសត់ និងជ្រោះឃ្លី ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ ១៤១២ម៉ែត្រការ៉េ ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕

ប្រភព៖ អគ្គស្នងការនគបាលជាតិ

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online