កម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ ករណីចាប់ជម្រិត

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី បុរសជនជាតិចិនម្នាក់ បានប្តឹងរាយការណ៍ថា មានជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់ ជិះរថយន្ត ៤ទៅ៥គ្រឿង ក្នុងនោះមានរថយន្ត ២គ្រឿង ម៉ាក MERCERDES BENZ ពណ៌ស មានមនុស្ស ៣នាក់ និងម៉ាក TUNDRA ពណ៌ទឹកមាស មានមនុស្ស ១នាក់ បានចតនៅមុខក្រុមហ៊ុនរបស់មិត្តភក្តិគាត់ធ្វើការ ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ត្រៀមចាប់ជំរិតមិត្តភក្តិរបស់គាត់ ចំណែករថយន្ត ២ទៅ ៣គ្រឿងទៀត ឈប់នៅខាងក្រៅផ្លូវ ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ចុះទៅដល់ទីតាំងកើតហេតុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ នៅក្នុងរថយន្ត ១គ្រឿង ម៉ាក MERCEDES BENZ រីឯជនសង្ស័យ ១នាក់ដែលនៅក្នុងរថយន្ត ម៉ាក TUNDRA បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានស្ទូចរថយន្ត ម៉ាក TUNDRA មករក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំណែករថយន្ត២ ទៅ ៣គ្រឿងទៀត ដែលជាបក្ខពួករបស់ជនសង្ស័យបានបើករត់គេចខ្លួនបាត់ ។
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង០០នាទី កម្លាំងសមត្ថកិច្ចបានបង្កើតជាគណៈកម្មការឆែកឆេរ ដោយមានការចូលរួមពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ ជាលទ្ធផលក្នុងការឆែកឆេរ រកឃើញមានអាវុធខ្លី ០១ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 បង់០១ គ្រាប់ចំនួន ០៨គ្រាប់ ។
មន្រ្តីនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ Yu Liang ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរអ្នករកស៊ី ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យ៣នាក់ ១-ឈ្មោះ Jin KaiBin ហៅ Lin Yi ឬក៏ Xiao Bin ជនជាតិចិន មុខរបរសន្តិសុខ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ Wang Ying ហៅ អាយន្តហោះ ជនជាតិចិន មុខរបរសន្តិសុខ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ Yang QianJun ហៅ Ta Jing ជនជាតិចិន មុខរបរសន្តិសុខ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថតាងដកហូតរួមមាន ៖
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង ម៉ាក Iphone X ពណ៌ស ០១គ្រឿង ,ម៉ាក Iphone12 Pro Max ពណ៌ខៀវ ០១គ្រឿង ,ម៉ាក Iphone13 Pro Max ពណ៌ប្រផេះ ០១គ្រឿង ,ម៉ាក OPPO ពណ៌ខៀវ ០១គ្រឿង និងម៉ាក Sansung Fold2 ពណ៌ផ្កាឈូក ០១គ្រឿង
-កាត ០១សន្លឹក និងកូនសោរផ្ទះ ០១
-រថយន្ត ០១គ្រឿង ម៉ាក MERCEDES BENZ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-7333
-រថយន្ត ០១គ្រឿង ម៉ាក TUNDRA ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-2050
-កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 បង់ ០១ គ្រាប់ចំនួន ០៨គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online