កម្លាំងនគរបាលនិងយោធា ឃាត់ខ្លួនពលករ១៨នាក់ក្នុងនោះជនបរទេស០១នាក់ និងខ្មែរ០៣នាក់ លួចឆ្លងដែនពីថៃមកកម្ពុជានិងពលករខ្មែរ១៤នាក់ ចូលទៅទឹកដីថៃ

កម្លាំងនរបាលប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរ នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានសហការជាមួយកម្លាំងយោធា ឃាត់ខ្លួនជនជាតិម៉ាឡែស៊ី០១នាក់និងជនជាតិខ្មែរ០៣នាក់ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ អ្នកទាំង០៤នាក់នេះ បានលួចឆ្លងដែនមកពីប្រទេសថៃ ចូលមកកម្ពុជាត្រូវបានឃាត់ខ្លួនត្រង់ចំណុចមុខប៉ុស្តិ៍។

ចំណែកពលករខ្មែប្រុស,ស្រីសរុប១៤នាក់ទៀតលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃត្រូវកម្លាំងទាហានប្រាណទី១២ប្រចាំស្រុកអារញ្ញឃាត់ខ្លួន នៅបរិវេណភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ វេលាម៉ោង១និង១៣នាទីរសៀល ថ្ងៃទី២៣កញ្ញាឆ្នាំ២០២១ ពួកគេលួចចូលមកប្រទេសថៃ ដើម្បីទៅរកការងារធ្វើនៅខេត្តឆះឆឺងសៅ និងខេត្តសមុទ្រប្រាកាន ។

ទាំងជនជាតិម៉ាឡេស៊ីនិងជនជាតិខ្មែរ បញ្ជូនទៅបញ្ជាការដ្ឋាននគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ដើម្បីធ្ចើការសួរនាំ និងរៀបចំអនុវត្តតាមនិតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online