កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្រាវជ្រាវលើទីតាំងសង្ស័យថាលួចលាក់កែច្នៃដំឡើងរថយន្ដល្មើសច្បាប់ ស្ថិតនៅស្រុកសំរោងទង

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ កម្លាំងនគរបាលសេដ្ឋកិច្ចបានចុះត្រួតពិនិត្យទីតាំងយានដ្ឋានជួសជុលរថយន្ត និងបាញ់ថ្នាំ ចំនួន៥កន្លែងស្ថិតនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង រកឃើញរថយន្ត១២គ្រឿង រួមមាន ៖

-ទីតាំងបាញ់ថ្នាំរថយន្តលក្ខណៈគ្រួសារ ចំនួន០៣កន្លែង ជំនាញមន្ទីរសាធារណការណែនាំឲ្យម្ចាស់ទីតាំងស្នើសុំច្បាប់អាជីវកម្មឲ្យបានត្រឹមត្រូវនៅពេលបើកដំណើរការ ។

-ទីតាំងយានដ្ឋានចំនួន០២កន្លែង មានច្បាប់ត្រឹមត្រូវ ជាក់ស្ដែងរថយន្តចំនួន១២គ្រឿង ស្ថិតនៅទីតាំងទាំង០៥ខាងលើ មានឯកសារត្រឹមត្រូវ ជាប្រភេទរថយន្ដបែនដឹកដី ចង្កូតស្ដាំដែលរាជរដ្ឋាភិបាលផ្ដល់ការអនុគ្រោះអនុញ្ញាតអោយធ្វើការបង់ពន្ធលើរថយន្ដចង្កូតស្ដាំគ្មានពន្ធនាំចូលដែលមានស្រាប់នៅក្នុងស្រុក និងមិនអនុញ្ញាតអោយបន្ដលួចនាំចូលមកក្នុងប្រទេសតាមរយៈជាលក្ខណៈគ្រឿងបន្លាស់រួចយកមកដំឡើងបង្គុំជារថយន្ដដើម្បីកែជាប្រភេទដឹកដី ។ល។

កន្លងទៅរាជរដ្ឋាភិបាល ក្រោមការអនុគ្រោះបំផុតពីប្រមុខដឹកនាំសម្ដេចតេជោ បានអនុញ្ញាតអោយមានការលើកលែងមិនអោយមានការកែចង្កូតពីស្ដាំមកឆ្វេង ប៉ុន្ដែអនុញ្ញាតិអោយបង់ពន្ធជូនរដ្ឋលើរថយន្ដដែលមានស្រាប់ និងជាតំរូវការរបស់បងប្អូនប្រជាពលរដ្ឋយើងលើការចាំបាច់ការដឹកជញ្ជូនកសិផល ឬអាជីវកម្មនានា ដើម្បីកុំអោយក្លាយជាបញ្ហាហានិភ័យលើបច្ចេកទេសនៃការកែចង្កូតរថយន្ដនេះ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ