កម្លាំងនគរបាលស្រុកកូនមុំ ចុះបង្ក្រាបទីតាំងល្បែងជល់មាន់ដកហូតបានតែវត្ថុតាង

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១​ នៅវេលាម៉ោង១៥និង៤០នាទី​ កម្លាំងជំនាញព្រហ្មទណ្ឌនគរបាលស្រុកកូនមុំ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ថេង ចាន់ធី អធិកានគរបាលស្រុកកូនមុំ​ បានចុះបង្រ្កាបទីតាំងលេងល្បែងជល់មាន់ខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។

លោក ថេង ច័ន្ទធី អធិការនគរបាលស្រុកកូនមុំ បានដឹងនៅល្ងាចថ្ងៃទី៥ ខែធ្នូនេះ ថា ជនសង្ស័យជាអ្នកញៀនល្បែងជល់មាន់ទាំងនោះ បន្ទាប់ពីកម្លាំងចុះទៅដល់ បាននាំគ្នារត់គេចខ្លួនបាត់អស់ហើយ ដោយសារពួកនេះវាលេងនៅក្នុងព្រៃជ្រៅ ពិបាកនិងចាប់ណាស់។លោកថា វត្ថុតាងដែលបានរឹបអូសទាំងនេះរួមមាន៖

-​ ម៉ូតូចំនួន ៦គ្រឿង

-​ ជញ្ជីងថ្លឹងមាន់ចំនួន១ និងស្កុតរំខ្នាយមាន់ចំនួន១។

បច្ចុប្បន្ន វត្ថុតាងត្រូវបានរក្សាទុកបណ្ដោះអាសន្ន នៅអធិការនគរបាលស្រុកកូនមុំដើម្បីបំពេញសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online