កម្លាំងនគរបាល សហការជាមួយកម្លាំងយោធាទទួលប្រជាពលរដ្ឋត្រឡប់ចូលប្រទេសកម្ពុជាវិញចំនួន ១៣៣នាក់ នៅស្រុកកំរៀង

នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១២ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋចំនួន ១៣៣នាក់ (ស្រី ៥១នាក់) ក្មេង ២៤នាក់ (ក្មេងស្រី ១១នាក់) កម្លាំងសមត្ថកិច្ចបានសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ជាលទ្ធផល ៖

-អវិជ្ជមានកូវីដ-១៩ ទាំងអស់

-ពលករចំនួន ៤៩នាក់ (ស្រី ១៥នាក់) ក្មេង ៧នាក់ (ស្រី ៣នាក់) បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង

-ពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ៨៤នាក់ (ស្រី ៣៦នាក់) ក្មេង ១៧នាក់ (ស្រី ៨នាក់)

ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន ៧នាក់ (ស្រី ៣នាក់) ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online