កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទទួលប្រជាពលរដ្ឋខ្មែរចំនួន ១៧៥នាក់ ត្រឡប់មកពីប្រទេសថៃចូល កម្ពុជាវិញ នៅស្រុកកំរៀង

នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋចំនួន ១៧៥នាក់ (ស្រី ៦៩នាក់) ក្មេង ២៩នាក់ (ក្មេងស្រី ១២នាក់) សមត្ថកិច្ចបានសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល ៖

-វិជ្ជមានកូវីដ-១៩ ១នាក់ ប្រុស

-ពលករចំនួន ៤៨នាក់ (ស្រី ១៨នាក់) ក្មេង ៧នាក់ (ស្រី ១នាក់) បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ១២៦នាក់ (ស្រី ៥១នាក់) ក្មេង ២២នាក់ (ស្រី ១១នាក់)ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online