កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទទួលប្រជាពលរដ្ឋចំនួន ៤៥៥នាក់ ត្រឡប់មកពីប្រទេសថៃចូលមក កម្ពុជាវិញ នៅស្រុកកំរៀង

នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលប្រជាពលរដ្ឋចំនួន ៤៥៥នាក់ ត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋចំនួន ៤៥៥នាក់ ស្រី ១៨៦នាក់ ក្មេង ៥៤នាក់ ក្មេងស្រី ៣២នាក់ ត្រូវបានសមត្ថកិច្ចសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួច ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល ៖

អវិជ្ជមានកូវីដ-១៩ ទាំងអស់ ។

ដោយឡែកពលករចំនួន ១២នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង

ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំងត្រឹមត្រូវ ចំនួន ៤៤៣នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online