កម្លាំងនគរបាល ស្ទូចរថយន្តឈប់-ចត គ្មានសណ្តាប់ធ្នាប់១០គ្រឿងយកទៅធ្វើការផាកពិន័យតាមច្បាប់

កម្លាំងនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បន្តចុះពង្រឹងអនុវត្តលើការងារសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈដោយបានស្ទូចរថយន្តឈប់-ចត គ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវចំនួន១០គ្រឿងដើម្បីយកមអនុវត្តតាមច្បាប់ ។
ទីតាំងផ្លូវដែលកម្លាំងចុះធ្វើនៅចំណុចសួនច្បារស្ពាននាគ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ចំណុចផ្លូវ២៨៨ ផ្លូវ៣៦០ខណ្ឌបឹងកេងកងនិងនៅចំណុចផ្លូវ៦២R៦៨ ខណ្ឌប្ញស្សី កែវរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញឱ្យដឹងថា កិច្ចការងារចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈក្នុងរយៈពេលមួយសប្តាហ៍(ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ) កម្លាំងនគរបាលសណ្តាប់ធ្នាប់បានអនុវត្តវិធានការពង្រឹងកិច្ចការងារសណ្តាប់ធ្នាប់សាធារណៈត្រួតពិនិត្យយានយន្តល្មើសចរាចរណ៍(បើកបញ្ច្រាសទិសនិងឈប់-ចត គ្មានសណ្តាប់ធ្នាប់)សរុបចំនួន៧១៤គ្រឿង ក្នុងចំណោមយាយន្តល្មើសទាំងនោះ យានយន្តខ្លះត្រូវបាននាំម្ចាស់យកមកអប់រំ និងយានយន្តមួយចំនួនទៀតត្រូវអនុវត្តតាមច្បាប់ ៕