កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ដ (លួចម៉ូតូ)
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០:០០នាទីព្រឹក កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកងទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ដ (លួចម៉ូតូ) នៅចំណុចផ្ទះលេខ៤៥B ផ្លូវលេខ៤៥ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។ ចំណែកជនរងគ្រោះឈ្មោះ តាំង គីមឆេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៥B ផ្លូវ៣៤៨ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង មុខរបរ បុគ្គលិកក្រុមហ៊ុន។
ជនសង្ស័យឈ្មោះ ញិល រ៉ាភូ ហៅភូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវលេខ៣៤៨ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង មុខរបរ សន្ដិសុខ (មានសារធាតុញៀន)។
សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ រតនគីរី 1E 4011។
មុនពេលកើតហេតុកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៧:០៥នាទី ជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះ នៅចំណុចចផ្ទះលេខ៤៥B ផ្លូវលេខ៤៥ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង (កន្លែងកើត ហេតុ) ដើម្បីទៅទិញបារីជក់ បន្ទាប់មកជនសង្ស័យយកម៉ូតូរបស់ជនរងគ្រោះទៅឲ្យបក្ខពួកខ្លួនឈ្មោះង៉ែត លីហួរ ខ្ចីតហើយក៏គេចខ្លួនបាត់តែម្ដង។ លុះរហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០:០០នាទី ជនរងគ្រោះបានចាប់ឃាត់ខ្លួនជនសង្ស័យបាន និងប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកង៣ ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕