កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ចុះល្បាត ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួច(គាស់ត្រចៀកទ្វាយកម៉ូតូ)
ភ្នំពេញ÷ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៤ និង 00 នាទីទៀបភ្លឺ នៅចំណុចផ្ទះលេខ157B ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ (ចំណុចកើតហេតុ)។ ជនរងគ្រោះឈ្មោះ ផេង ចាន់ណា ភេទស្រី អាយុ៤២ ឆ្នាំបានយកម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-2745 ទុកក្នុងរបងមុខផ្ទះ រួចចូលទៅសម្រាកក្នុងផ្ទះជាមួយក្រុមគ្រួសារ ក្នុងពេលនោះជនសង្ស័យឈ្មោះ ថុនា និងបក្ខពួក ២ នាក់ទៀតមិនស្គាល់ ឈ្មោះនិងម៉ូតូមួយគ្រឿងម៉ាក(អេសហ្សេត)FZ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HC-4794 មកធ្វើសកម្មភាពចាប់ទាញគាស់ត្រចៀកទ្វាររបងចូលលួចយកម៉ូតូរបសជនរងគ្រោះឈ្មោះ ផន ចាន់ណា យកជិះគេចខ្លួនបាត់។ បន្ទាប់មកជន សង្ស័យឈ្មោះ ថុនា បានជិះម៉ូតូម៉ាក (អេសហ្សេត)F2 ពណ៌ ក្រហម ឌុបបក្ខពួកឈ្មោះ ផេង ដារ៉ា និងហៅបក្ខពួកឈ្មោះ ហាក់ ចាន់បូរី ឈ្មោះ សួន ដេវីត ជិះម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាប៊ីត(HondaBeat) ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ1HC-4794 មកដើម្បីលួចយកទ្រព្យ សម្បត្តិនៅក្នុងផ្ទះ របស់ជនរងគ្រោះ ឈ្មោះ ផេង ចាន់ណា ម្ដងទៀត។
ខណៈពេលនោះ កម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមាន ជ័យទី ៣ បានមកឃើញទាន់ក៏ដេញចាប់ឃាត់ខ្លួនជនសង្ស័យ៣ នាក់ ឈ្មោះ ផេង ដារ៉ា ហៅចយ ឈ្មោះ ហាក់ ចាន់បុរី ឈ្មោះ សួន ដេវីត យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ ។ ចំណែកបក្ខពួកឈ្មោះថុនា (បានរត់ គេចខ្លួនបាត់)។
បន្ទាប់មកជនរងគ្រោះឈ្មោះ ផន ចាន់ណា ក៏បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ឲ្យចាត់ការតាមច្បាប់តែម្ដង។
ជនរងគ្រោះឈ្មោះ ផេង ចាន់ណា ភេទស្រី អាយុ ៤២ ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅចំណុចកើតហេតុខាងលើ។
-ជនសង្ស័យទី១ ឈ្មោះហេងតារាហៅចយភេទប្រុសអាយុ ១៨ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវលំ ភូមិឬស្សី ២ សង្កាត់មានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួន(មានផ្ទុកសារធាតុញៀន)។
-ជនសង្ស័យទី២ ឈ្មោះ ហាក់ ចាន់បូរី ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមាន ជ័យ ឃាត់ខ្លួន(មានផ្ទុកសារធាតុញៀន)។
-ជនសង្ស័យទី៣ ឈ្មោះ សួន ដេវីត ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ឃាត់ខ្លួន(មានផ្ទុកសារធាតុញៀន)។
-ជនសង្ស័យទី៤ ឈ្មោះ ថុនា ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ គេចខ្លួន និងបក្សពួក២នាក់ទៀត ភេទប្រុស មិនស្គាល់អត្តសញ្ញាណគេចខ្លួន។
វត្ថុតាងចាប់យក: ម៉ូតូចំនួន ២ គ្រឿង ម៉ាកហុងដាប៊ីត(Honda Beat)ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HC-4794 និងម៉ាក(យ៉ាម៉ាហាអេសហ្សេត) YamahaFZ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DE-6553 ជារបស់ជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់សមត្ថកិច្ចកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕