កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈ
កាលពីថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅចំណុចដីឡូតិទុកចោលមួយកន្លែង គ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ចាន់បូណា ភេទប្រុស អាយុ២៨ឆ្នាំ។
ហេតុការណ៍៖ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី កុមារីរងគ្រោះឈ្មោះ ឡសន កំពុងដេកនៅក្នុងខ្ទមម្នាក់ឯង នៅចំណុចកើតហេតុ ខណៈនោះជនសង្ស័យបានដើរចូលទៅក្នុងខ្ទមរបស់កុមារីរងគ្រោះ ចាប់សង្គ្រប់កុមារីរងគ្រោះពីលើ គំរាមកុមារីរងគ្រោះមិនឲ្យស្រែក រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសំរេច ចំនួន០១លើក និងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២:០០នាទី ជនសង្ស័យបានចាប់កុមារីរងគ្រោះរំលោភសេពសន្ថវៈមួយលើកទៀត។
លុះដល់ថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២១:០០នាទី កុមារីរងគ្រោះមានស្ថានភាពមិនស្រួលក៏បានប្រាប់ម្តាយ ថាត្រូវជនសង្ស័យចាប់រំលោភសេពសន្ថវៈ។ រហូតដល់វេលាម៉ោង២៣:៣០នាទី ម្តាយរបស់កុមារីរងគ្រោះបាននាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ច និងដាក់ពាក្យបណ្តឹង។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕