កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូរ៉ឺម៉កដឹកសាច់

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០២:១០នាទី រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូរ៉ឺម៉កដឹកសាច់ នៅចំណុចផ្លូវ២៨៨ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ គង់ លី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់សាច់អាំង ស្នាក់នៅផ្ទះលេខ១០៥ ផ្លូវ២៦១ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជា ចន្ធី ហៅ ធី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់លៀសហាល ស្នាក់នៅជួលលេខ១៤៩ ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូរ៉ឺម៉កអាំងសាច់ ពណ៌ខ្មៅ តភ្ជាប់ជាមួយនិងម៉ូតូម៉ាកSuzuki Smash ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-1285 ជារបស់ជនរងគ្រោះ, ម៉ូតូម៉ាកSuzuki Nex ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CM-5088, កូនសោរមាត់លេខ២៤, ដែកសំរាប់ដាប់ ចំនួន០១, កន្ត្រៃកាត់ដែក ចំនួន០១ មានដងពណ៌ខៀវ, ដែកពណ៌ខៀវមានដៃកាន់ ចំនួន០២, ដែកទីបចំនួន០២ និងកាបូបយួពណ៌ទឹកប៊ិច ចំនួន០១ ជារបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕