កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ  

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ម៉ោង១០:៣០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចមុខហាងលក់កុំព្យូទ័រYCT ផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនរងគ្រោះឈ្មោះ ស្រ៊ីន ឡង់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកសម្ភារៈកុំព្យូទ័រ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ អ៊ុន សុធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។

សម្ភារៈបន្សល់ទុក៖ ម៉ូតូម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៣ ពាក់ផ្លាកលេខបន្តាយមានជ័យ 1I-0359 របស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online