កម្លាំងសមត្ថកិច្ចស្រុក​សំរោងទង​ ចា​ត់ការ​ក្រុមបង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤​ ដែលជាក្រុ​ម​ក្មេងទំនេីង​មិនគួរយកគំរូ

តាមការអោយដឹងព័ត៌មានពីលោកវរសេនីយ៍ឯក ឃុត​ សុផល​ អធិការ​ នគរបាលស្រុក​សំរោងទង​ ថាក្មេង​ប្រុស២នាក់​ រស់នៅ​ក្នុងខេត្ដ​កំពង់ស្ពឺ​ ត្រូវ​បាន​កំលាំងនគរបាល​ឃាត់និងនាំយកមកអធិការដ្ឋាន​ន​គ​របាលស្រុក​សំរោងទង​ ដេីម្បី​ធ្វើ​ការអប់រំណែនាំ​ និ​ងពិនិត្យ​លេីករណី​មួយចំនួន​បន្ដ(សាកសួរ​តាមនីតិវិធី​)។

ក្មេងទាំងពីដែលបង្ហោះម៉ូតូមានឈ្មោះ

១. គង់ គីមីត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកបើក)

២. យ៉ាង សុខលាង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកជិះក្រោយ)

សកម្មភាពជិះម៉ូតូបង្ហោះតាមផ្លូវជាតិលេខ៤​ ម៉ូតូម៉ា​ក​ហុងដា​ សេរីឆ្នាំ២០២២ ពាក់ស្លាក​លេខ កំពង់ស្ពឺ 1Y.5214 កាលពីថៃ្ងទី១៩-០៥-២០២៣​ រសៀល​ម៉ោង​ ១៧:០០នាទី៕