កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីយកដុំថ្មគប់កញ្ចក់រថយន្ត

ស្នងការនគរបាលជាតិ៖ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០​២​៣ វេលា​ម៉ោង១៩ និង៥០នាទី នៅចំណុចលើផ្លូវក្រាលក្រួសក្រហមទំនប់វត្តពោធិ៍ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោយទទួលបានព័ត៌មានករណីគប់កញ្ចក់រថយន្ដ​ កម្លាំងអន្តរាគ​មន៍ នៃអធិការដ្ឋានស្រុកបសេដ្ឋ បានចេញល្បាតក្នុងភូមិសាស្រ្តភ្លាមមកដល់ចំណុចខាងលើ​ សមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ​ នុត សំនាង ភេទប្រុស អាយុ២១ឆ្នាំ (ជន​ដៃដល់) ២-ឈ្មោះ ថោង សុភាព ភេទប្រុស អាយុ១៦ឆ្នាំ ៣-ឈ្មោះ ផាន ឈិត ភេទប្រុស អាយុ១៨ឆ្នាំ ទាំង០៣នាក់រស់នៅភូមិពោធិ៍ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ​បានសារភា​ពថាពិតជាបានធ្វើសកម្មភា​ពយកដុំថ្មគប់រថយន្តម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេ​ខ 2U-3148 របស់ជនរងគ្រោះឈ្មោះ ហោ ច្រិល ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងកក់ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ដោយគោលបំណង​គប់លេង បណ្តាលឲ្យ​រថយន្ត​ខូចខាតផ្នែក​ខាងក្រោយផុតពីកញ្ចក់ ដែលកន្លង​មកពួកខ្លួនក៏ធ្លាប់ធ្វេីសកម្មភាពគប់កញ្ចក់ញឹក​ញាប់ដែរ ។​

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ច​នាំយកម​ក​សាកសួរ​ និងចាត់ការតាមនីតិវិធីច្បាប់ ៕