កម្លាំង​ប៉ុស្តិ៍​នគរបាលរដ្ឋបាលចោមចៅ ឃាត់​ខ្លួន​ជន​សង្ស័យម្នាក់ ពាក់ព័ន្ធករណី​រំលោភ​លើ​ទំនុក​ចិត្ត​

នៅ​ថ្ងៃទី​២៩​ ខែមេសា​​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ភូមិ​ចោមចៅ​៣ សង្កាត់​ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​ប៉ុស្តិ៍​នគរបាលរដ្ឋបាលចោមចៅទី២ ឃាត់​ខ្លួន​ជន​សង្ស័យម្នាក់ ពាក់ព័ន្ធករណី​រំលោភ​លើ​ទំនុក​ចិត្ត​ (ខ្ចី​ម៉ូតូ​យក​បញ្ចាំ​)។ សម្ភារៈបាត់​បង់៖​ ម៉ូតូ​មម៉ាកហុង​ដា​ ស្គុប​ពី​ ចំនួន​០១គ្រឿង​

បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕