កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគំរាមយកម៉ូតូនិងទូរស័ព្ទ
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគំរាមយកម៉ូតូនិងទូរស័ព្ទ នៅចំណុចភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដា សេ១២៥ និងទូរស័ព្ទដៃម៉ាក Oppo ចំនួន០១គ្រឿង
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕