ករណីកិច្ចប្រតិបត្តិការបង្រ្កាបមុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)

ស្រុកអង្គស្នួល ៖កើតហេតុ៖ ថ្ងៃទី១៧ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង១២និង៤០នាទី។ ចំណុចក្នុងព្រៃខាងជើងភូមិស្ថិតនៅ ភូមិ ត្រពាំងថ្ម ឃុំ សំរោងលើស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនសង្ស័យ ឃាត់ខ្លួនឈ្មោះ​ឃីម សុភាពភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ:មិនពិតនៅភូមិ ស្រែអំព្រំឃុំ សំរោងលើស្រុកអង្គស្នួល ខេត្តកណ្តាល។(មានឈ្មោះក្នុងបញ្ជីគ្រប់គ្រង់របស់ប៉ុស្តិរដ្ឋបាល)។វត្ថុតាងចាប់យករួមមាន:
ម្សៅក្រាមពណ៍សថ្លាសង្សយ័ថាសារធាតុញៀនចំនួន២០កញ្ចប់តូច ១៧ មធ្យម០៣ កញ្ចប់ ។
ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកណូគារអិនចុចពិល។
ម៉ូតូ ០១ គ្រឿងម៉ាក គុប៩០ពណ៌ ទឹកប៊ិក គ្មានផ្លាកលេខ ។(ចាស់)
ថង់សំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
ប្រអប់មូលគំរបពណ៍ខៀវ ដាក់ថ្នាំញៀនចំនួន០១
កញ្ចប់បារីហ្វីន ០១ ដាក់ថ្នាំញៀន ។