ករណីកូនអកតញ្ញូប្រេីហិង្សាដោយគប់ដុំថ្មលេីម្តាយបង្កេីតបណ្តាលឱ្យរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន

នៅថ្ងៃ​ ពុធ​ ៨កេីត​ខែ​មាឃ​ឆ្នាំ​ឆ្លូវ​ត្រី​ស័ក​ព.ស.​២៥៦៥​ត្រូវនឹងថ្ងៃទី០​៩​ខែកុម្ភៈឆ្នាំ​២០២២វេលា​ម៉ោង​១០និង​៣០​នាទីនៅចំណុចភូមិសំរោង ឃុំតា​ម៉ឺន ស្រុកថ្មគោល​ ខេត្តបាត់ដំបង​ មានករ​ណី​ហិង្សាដោយចេតនាក្នុងរង្វង់គ្រួ​សា​រមួយបានកេីត​ឡេីង​ ដែលករ​ណី​នេះបង្កដោយជនសង័្សយឈ្មោះ​នួន ណាត ភេទប្រុសអាយុ២២ឆ្នាំ ត្រូវជាកូនបង្កេីតបានយក​ដុំថ្មគប់ទៅលេីរបស់ជនរងគ្រោះឈ្មោះហ៊ុត ទូចភេទ​ស្រីអាយុ៤៧ឆ្នាំ​ ជាម្តា​យបង្កេីតរស់នៅមូលដ្ឋានខាងលេី​ ខ្លួន បណ្តា​ល​ឱ្យរងរបួស​ ហេីយត្រូវបាន​នាំទៅយកទៅ​សង្រ្គោះនៅមន្ទីរពេទ្យ។

ទទួលបានព័ត៌មាននេះអនុវត្តតាម​យោ​​បល់ដឹកនាំរបស់លោ​ក​​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​រួមនឹងយោបល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ​ លោ​កវរសេ​នីយ៍ទោ​ សេង​ លុច​ អធិ​ការនគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងផ្នែកជំនាញ​ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះទៅនាំខ្លួនជសង័្សយជាកូនរូបនេះមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាក​សួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយជាកូនបានឆ្លេីយសារភាពថា​ មូលហេតុដែលរូបគេ​ប្រព្រឹត្តអំពេីហិង្សាទៅលេីម្តាយបង្កេីតឱ្យទទួល​រងរបួសបែបនេះគឺដោយសារតែខ្លួនទាមទារប្រាក់ពីម្តាយមិនបានដូចចិត្ត។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកឃាត់ខ្លួន​និងអនុវត្តតាមផ្លូវច្បាប់ចំពោះសកម្មភាពដ៏អកតញូរ​បស់កូនរូបនេះ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online