ករណីកែច្នៃសំណល់គ្រាប់(គ្រាប់ផ្លោង105.MM) យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ បណ្តាលឲ្យផ្ទុះស្លាប់០១នាក់
ខេត្តកណ្តាលៈកើតហេតុថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២០វេលាម៉ោង១២.៤៥នាទី នៅចំណុចសិប្បកម្មកែច្នៃ យានយន្តនិងសម្ភារៈកសិកម្ម ស្ថិតក្នុងភូមិ ត្រពាំងព្រលិត ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់(ស្លាប់)ឈ្មោះ អ៉ី សារិន ហៅ ប៉ាត ភេទប្រុស អាយុ៥១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិប្បកម្ម កែច្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្តាល។វត្ថុតាងចាប់យក គីបំណែក អំបែងគ្រាប់ មួយចំនួន (បន្សល់ទុកនៅជិតកន្លែងកើតហេតុ) ក្រោយពីការពិនិត្យរបស់ ការិយាល័យជំនាញខេត្តនិងក្រុមការងារអង្គការCMAC គ្រាប់ដែលផ្ទុះ ជាប្រភេទ គ្រាប់ផ្លោង105.MM ។





តាមការបំភ្លឺ កូនបង្កើតរបស់ ជនរងគ្រោះឈ្មោះ យន ថានុង អាយុ ២៥ឆ្នាំ បានបំភ្លឺថា នៅអំឡុងប្រហែលជាងដប់ឆ្នាំមុន ជនរងគ្រោះ បានបង្កើតសិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្មលក្ខណៈគ្រួសារ លុះដល់ថ្ងៃ ខែ ឆ្នាំវេលាម៉ោង កើតហេតុខាងលើ ជនរងគ្រោះឈ្មោះ អ៉ី សារិន ហៅ ប៉ាត បានយកគ្រាប់ប្រភេទ105MM ហើយបានយកម៉ូទ័រមកអាកាត់កែច្នៃនៅក្នុងរោងសិប្បកម្មរបស់ខ្លួនខណៈពេលនោះស្រាប់តែផ្ទុះគ្រាប់នោះ ជាបំណែកបណ្ដាលឲ្យត្រូវជនរងគ្រោះស្លាប់ ដាច់សាច់ខ្ទាតជាបំណែកនៅជុំវិញកន្លែងកើតហេតុ ។ ក្រោយពីសមត្ថកិច្ចបានពិនិត្យរួច បច្ចុប្បន្នសាកសពបាន ប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។