ករណីខ្យល់គរស្លាប់បុរសម្នាក់នៅ លូ៥
ខេត្តកណ្ដាល:ថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៥.០០នាទីព្រឹក ចំណុចផ្ទះជួលលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ តែម សុខណា ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរ កសិករ
មានទីលំនៅភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។


យោងតាមការបំភ្លឺ
១.ឈ្មោះ តាំង ស្រីពៅ (ប្រពន្ធជនរងគ្រោះ)អាយុ៤៤ឆ្នាំជនជាតិខ្មែរមុខរបរអ្នកបកប្រែភាសាក្នុងរោងចក្រ អេភិច បានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចយើងឲ្យដឹងថា÷ជនរងគ្រោះធ្លាប់មានអាការៈខ្យល់ចាប់និងកោសខ្យល់ជាញឹកញាប់។
លុះនៅថ្ងៃទី១៤.០៧.២០២០វេលាម៉ោង១៨.០០នាទីល្ងាចឈ្មោះតាំង ស្រីពៅ(ប្រពន្ធជនរងគ្រោះ)បានចេញពីធ្វើការនៅរោងចក្រមកដល់ផ្ទះជួល ឃើញជនរងគ្រោះនៅផ្ទះម្នាក់ឯងមានសភាពធម្មតា ដល់វេលាម៉ោង២១.០០នាទី ជនរងគ្រោះបានប្រាប់ប្រពន្ធរបស់ខ្លួនថា÷(ខ្ញុំឈឺបំពង់ក) បន្ទាប់មកជនរងគ្រោះនិងប្រពន្ធក៏នាំគ្នាដេក រហូតដល់វេលាម៉ោងប្រហែល២៤ ប្រពន្ធជនរងគ្រោះ បានឮជនរងគ្រោះដកដង្ហើមឃូខកៗ ភ្លាមនោះប្រពន្ធជនរងគ្រោះបានស្រែកហៅជនរងគ្រោះតែមិនឮជនរងគ្រោះឆ្លើយតប ក្នុងពេលនោះប្រពន្ធជនរងគ្រោះក៏ស្រែកហៅអ្នកជិតខាងឱ្យមកជួយ និងទូរស័ព្ទហៅឡានពេទ្យ បន្ទាប់មកឡានពេទ្យក៏មកដល់ ហើយគ្រូពេទ្យក៏បានពិនិត្យជនរងគ្រោះ រួចក៏ប្រាប់ប្រពន្ធជនរងគ្រោះថា÷(ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ) ប្រពន្ធជនរងគ្រោះក៏ទូរស័ព្ទមកប្រាប់បងប្អូនរបស់ខ្លួន លុះដល់វេលាម៉ោង០១.០០នាទីរំលងអាធ្រាត ប្រពន្ធជនរងគ្រោះក៏បានជួលឡានពេទ្យដឹកសពជនរងគ្រោះយកមកស្រុកកំណើតនៅភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ ដល់វេលាម៉ោង០៥.០០នាទីទៀបភ្លឺបងប្អូនរបស់ជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស និងស្នើសុំកម្លាំងទំនាញជួយធ្វើការពិនិត្យសាកសពជនរងគ្រោះ។ ក្រោយពីទទួលព័ត៌មានកម្លាំងប៉ុស្តិ៍បានសហការជាមួយផ្នែកជំនាញបច្ចេកទេសនិងវិជ្ជាសាស្រ្តស្រុក អាជ្ញាធរនឹងគ្រូពេទ្យមណ្ឌលសុខភាពឃុំចុះទៅដល់ផ្ទះរបស់ជនរងគ្រោះភូមិព្រែកឬស្ស ឃុំសំបួរមាសធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា÷
១.សាកសពជនរងគ្រោះពាក់អាវក្រណាត់ដៃខ្លីពណ៌ទឹកប៊ិចកង់ពណ៌ស ស្លៀកខោរស្ព័រពណ៌ខ្មៅឆ្នូតសជើងវែង។
២.សាកសពជនរងគ្រោះសភាពរឹង។
៣.នៅលើខ្លួនសាកសពជនរងគ្រោះមិនមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។
ការសន្និដ្ឋាននិងវាយតម្លៃរបស់គ្រូពេទ្យបានបញ្ជាក់ថា÷សពជនរងគ្រោះ គឺស្លាប់ដោយសារខ្យល់គរ ។
សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកធ្វើបុណ្យតាមប្រពៃណី។