ករណីគោជាន់គ្រាប់មីនតោន បណ្តាលឱ្យស្លាប់កុមារាម្នាក់ និងងាប់គោមួយក្បាល នៅខេត្តបាត់ដំបង

អគ្គនាយកCMACបានអោយដឹងថា នៅល្ងាចថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២២នេះ នៅក្បែរវត្តស្លាក ស្ថិតនៅឃុំឆ្នាស់មាន់ ស្រុកគាល់ក្រឡ ខេត្តបាត់ដំបង មានករណីគោជាន់គ្រាប់មីនតោន បណ្តាលឱ្យស្លាប់កុមារាម្នាក់និងងាប់គោមួយក្បាល! ។

សូមចូលរួមសោកស្តាយនិងមរណទុក្ខជាមួយគ្រួសារសព។ នេះជាមរតកនៃសង្គ្រាម ដែលប្រជាពលរដ្ឋកម្ពុជាកំពុងឆ្លងកាត់ជាមួយសំណល់គ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមជាច្រេីនទៀត។

គឺស្ថិតនៅក្នុងទឹកដីសុវណ្ណភូមិនិងបន្តគំរាមកំហែងដល់សេចក្តីសុខសុវត្ថិភាពប្រជាជនកម្ពុជាឥតស្រាកស្រាន្តឡើយ ទោះបីសង្គ្រាមត្រូវបានបញ្ចប់ជាង២០ឆ្នាំមកហើយក៏ដោយចុះ ៕

ប្រភព៖ អគ្គនាយកCMAC