ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងHYUNDAI បណ្តាលឲ្យស្លាប់ម្នាក់
ខេត្តកំពង់ឆ្នាំង: នៅយប់ថ្ងៃទី០៣ ឈាន ចូលថ្ងៃ ០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២:០៥ នាទី លើផ្លូវជាតិលេខប្រាំ ចន្លោះគីឡូម៉ែត្រលេខ 91-92 ត្រង់ចំណុចផ្លូវកោងមុខផ្ទះឈ្មោះ ចាន់ សារិន ស្ថិតនៅភូមិទី២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានកេីតករណីគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1D-4725 បើកបរដោយឈ្មោះ លឹម ស្រ៊យភេទ ប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន បេីកបរម្នាក់ឯង ចេញពីទិសខាងកេីតទៅទិសខាងលិច ។ លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកជាមួយរថយន្ត ០១ គ្រឿងម៉ាក HYUNDAI ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3A-1879 ដែលជារថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនបើកបរដោយឈ្មោះ វ៉ាន់ ចាន់ណា ភេទ ប្រុស អាយុ ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិដោម ឃុំ បាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ (រត់គេចខ្លួនបាត់) ។ រថយន្តបានបើកបរចេញពីទិសខាងលិច ទៅទិសខាងកេីត ក្នុងដំណើរច្រាស់ទិសគ្នា។
ក្នុងហេតុការណ៍នេះបណ្តាលឲ្យស្លាប់ អ្នកបើកបរម៉ូតូ នៅហ្នឹងកន្លែងកើតហេតុ ខូចខាតម៉ូតូ ០១ គ្រឿង ធ្ងន់ រថយន្ត ០១ គ្រឿង ស្រាល ត្រូវបានចាប់យកមករក្សាទុកនៅអធិការដ្ឋានគរបាលក្រុងកំពង់ឆ្នាំង ដេីម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕

