ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្តនិងម៉ូតូបណ្ដាលឱ្យរបួសធ្ងន់០២នាក់ និងរបួសស្រាល០១នាក់

បណ្ដាលឱ្យរបួសធ្ងន់០២នាក់ ស្រី០២នាក់ និងរបួសស្រាល០១នាក់ ប្រុស០១នាក់។ ខូចខាតម៉ូតូចំនួន ០១គ្រឿង និងរថយន្ត ០១គ្រឿង។

កើតហេតុ ថ្ងៃទី០៧.០៨.២០២០ វេលាម៉ោង១៥និង១០នាទី លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ត្រង់ចំណុច ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
នៅថ្ងៃកើតហេតុខាងលើមានរថយន្តមួយគ្រឿង ម៉ាកតូយូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AY7033 (អ្នកបើកបររត់គេចបាត់) ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានមកបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាC125ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1R2400 បើកបរដោយឈ្មោះ ស្នា ស្នោ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅ ភូមិមេសរខាងកើត ឃុំព្រែកកុយស្រុកកងមាស ខេត្តកំពង់ចាម ដោយមានរួមដំណើរពីរនាក់÷
១-ឈ្មោះពូន សូរឿន ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិមេសរខាងកើត ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
២-ឈ្មោះ ស្នា វ៉ារីន ភេទស្រី អាយុ០៤ឆ្នាំ មានទីលំនៅជាមួយគ្នា (ទាំងបីនាក់មិនពាក់មួកសុវត្តិភាព) ដែលធ្វើដំណើរពីត្បូងទៅជើង(ស្របទិសគ្នា) បណ្ដាលអោយរបួសស្រាលដល់អ្នកបើកបរម៉ូតូ និងរបួសធ្ងន់ដល់អ្នករួមដំណើរ ទាំង២នាក់ ហើយបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
-ក្រោយពីទទួលព័ត៌មាន កំលាំងប៉ុស្តិ៍ឫស្សីជ្រោយ និង កំលាំងជំនាញស្រុកបានចុះ ទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យកន្លែងកើតហេតុ និងវាស់វែង ហើយបានយកម៉ូតូនិងរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

ដោយអ្នកបើកបររថយន្តតាកូម៉ា បានគេចពីរថយន្តធំដែលវ៉ាជែខ្លួន ហើយគេចមកស្ដាំជ្រុលមកបុកម៉ូតូពីក្រោយ។
ក្រោយពេលបុកហើយអ្នកបើកបររថយន្ត ក៏រត់គេចខ្លួនបាត់។