ករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងរវាងម៉ូតូ និង រថយន្ត មួយកើតឡើងដោយអ្នកបើកបរមិនប្រកាន់ស្តាំ

ខេត្តឧត្តរមានជ័យ: នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង ៣០ នាទី មានករណី គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ ៦៧B នៅចំណុចខាងជើងផ្លូវចូលផ្ទះតាម៉ុកចម្ងាយប្រហែល ៥០ ម៉ែត្រ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
បង្ករឡើងរវាងម៉ូតូ និង រថយន្ត ក្នុងទិសដៅបញ្ជ្រាសទិសគ្នា។ អ្នកបើកបរម៉ូតូឈ្មោះ កួន កង ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូ ម៉ាក ហុងដា ឌ្រីម ព៍ណខ្មៅ សេរីឆ្នាំ២០០៩ ពាក់ផ្លាកលេខ សៀមរាប 1G – 4515 បើកបរក្នុងទិសដៅពីជើងទៅត្បូង ( រងរបួសធ្ងន់ត្រង់មុខ និងបាក់ភ្លៅខាងស្តាំ ) និងអ្នករួមដំណើរ ០២ នាក់ ៖
១- ឈ្មោះ ផល លីហួរ ភេទប្រុស អាយុ ១២ឆ្នាំ ត្រូវជាកូន ( រងរបួសស្រាល ) ។
២- ឈ្មោះ អើប ថានី ភេទប្រុស អាយុ ១២ឆ្នាំ ត្រូវជាកូន ( រងរបួសធ្ងន់ ) ។
II- អ្នកបើកបររថយន្តឈ្មោះ អាន ភា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបររថយន្តម៉ាក Hyundai Libero ព៍ណ ខៀវចាស់ សេរីឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ 2BF – 7620 បើកបរក្នុងទិសដៅពីិត្បូងទៅជើង ( មិនរងរបួស ) ។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកបរមិនប្រកាន់ស្តាំ ។
_ ប្រភេទផ្លូវៈ ផ្លូវក្រាលកៅស៊ូ
_ ស្ថានភាពៈ ផ្លូវត្រង់
_ ម៉ូតូ : ខូចខាតធ្ងន់
_ រថយន្ត : ខូចខាតស្រាល
ចំណែកវត្ថុតាងរថយន្ត និងម៉ូតូ ទាំងពីរគ្រឿងខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។