ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឱ្យស្លាប់មនុស្ស០១នាក់និងរបួសធ្ងន់ស្រាល០៥នាក់


កើតហេតុ ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៥និង២០នាទី លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ត្រង់ចំណុច ភូមិកណ្ដាល ឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាល ។
នៅថ្ងៃកើតហេតុខាងលើ មានម៉ូតូមួយគ្រឿង ម៉ាកអុិចស៊ិនធ័រ ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ ផន សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិតាំងឫស្សី ឃុំរកាជល្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយមានរួមដំណើរ២នាក់។
១-ឈ្មោះឡី រ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិជាមួយគ្នា។
២-ឈ្មោះ ចើត គឹមយី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានមកបុកម៉ូតូូ ០១គ្រឿង ម៉ាកប៊ីតពណ៌ខៀវ+ស ពាក់ផ្លាកលេខកណ្ដាល 1AE-2483 បើកបរដោយឈ្មោះ អឿន សិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិក្រាំងអារី ឃុំភ្នំតូច ស្រុកឧត្ដង្គ ខេត្តកំពង់ស្ពឺ ដោយមានរួមដំណើរ ០២នាក់÷
១-ឈ្មោះវង្ស ភ័ត្រា ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅជាមួយគ្នា។
២-ឈ្មោះ សិទ្ធ ម៉ារៀ ភេទស្រី អាយុ០៣ឆ្នាំ មានទីលំនៅជាមួយគ្នា។
ធ្វើដំណើរពីត្បូង ទៅជើង(ពីភ្នំពេញទៅកំពង់ចាម)ស្របទិសគ្នា បណ្ដាលអោយម៉ូតូទាំង២គ្រឿង ដួលហើយរអិលទៅចូលក្រោមរថយន្តមួយគ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ចាម3A,-5192 មានសណ្ដោងសឺមុីរឺម៉កពាក់ផ្លាកលេខ កំពង់ចាម 4A-0480 អ្នកបើកបររត់គេចបាត់ ធ្វើដំណើរចេញពីរោងចក្រS.K ក្នុងទិសដៅពីកើតទៅលិច ហើយបត់ស្ដាំទៅទិសខាងជើង បណ្ដាលអោយស្លាប់ឈ្មោះ ចើត គឹមយី នៅកន្លែងកើតហេតុ និងរបួសធ្ងន់ដល់ឈ្មោះ ផន សុភ័ក្រ និងរបួសស្រាលដល់ឈ្មោះ ឡី រ៉ូអឿន សិទ្ធ វង្សភក្រ្តា និងឈ្មោះ សិទ្ធ ម៉ារៀ ហើយអ្នករបួសធ្ងន់ បានពិនិត្យ កន្លែងកើតហេតុ និង វាស់វែង រួចយកម៉ូតូទាំង២ និងរថយន្តមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។
ចំណែកសពឈ្មោះ ចើត គឹមយី ជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។