ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដែលបង្ករឡើងដោយខ្លួនឯងបណ្តាលមកពីផ្ទុះកង់ឡានទាំងសងខាង
នៅរសៀលថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៦ៈ០០ នាទី នៅចំណុចស្ពានត្រាំរទេះ ស្ថិតក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លើផ្លូវក្រាលគ្រួសក្រហម លេខ ១៤៣៥ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដែលបង្ករឡើងដោយខ្លួនឯងផ្ទាល់ ។ ដោយរថយន្តមួយគ្រឿង ម៉ាក HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ66.2-0589 បើកបរដោយឈ្មោះ ឡោ ដាលីស ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅខណ្ឌដង្កោ ក្រុងភ្នំពេញ ដោយឡានរបស់ជនរងគ្រោះបានផ្ទុះកង់ឡានទាំងសងខាង ជាហេតុបណ្តាលអោយអ្នកបើកបរបានស្លាប់នៅហ្នឹងកន្លែងកើតហេតុ និងអ្នករួមដំណើរចំនួន ០៧នាក់ ផ្សេងទៀត ស្រី០៦នាក់ របួសស្រាល និង របួសធ្ងន់បុរសម្នាក់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានបញ្ជូនសាកសពយកមករក្សាទុកនៅមន្ទីរពេទ្យស្រុកទឹកផុស រងចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួសធ្ងន់បានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ៕



