ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ដោយរថយន្តបើករត់គេចខ្លួន ទៅលាក់នៅក្នុងរោងចក្រទឹកកកយីហោខ្លាឃ្មុំ
នៅថ្ងៃសុក្រ១៣កើត ខែអាសាឍ ឆ្នាំជូតទោស័កពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី ០៣ខែកក្កដាឆ្នាំ ២០២០ វេលាម៉ោង១៨:០០នាទី។
ក្រោយពីទទួលបានព័ត៌មានពីស្នងការរាជធានីភ្នំពេញតាមរយៈក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការរដ្ឋាននគរបាលខេត្តកណ្ដាល(GCNP) អំពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ដោយរថយន្តបើករត់គេចខ្លួន ។ បន្ទាប់ពីបានទទួលព័ត៌មានភ្លាមខាងលើកម្លាំងឡើងជំនាញផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ សហការជាមួយប៉ុស្តិ៍រដ្ឋបាល បានធ្វើស្រាវជ្រាវស្វែងរករថយន្តល្មើសដែលមានស្លាកលេខ3C.5899 ដែលបានបើកមកលាក់នៅក្នុងរោងចក្រទឹកកកយីហោខ្លាឃ្មុំ ស្ថិតនៅក្នុងឃុំឬស្សីជ្រោយ(អ្នកបើកបររត់គេចខ្លួន) ។ កន្លែងកើតហេតុនៅចំណុចភូមិឡឥដ្ឋ ឃុំព្រែកដំបង ។ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះព្យាបាល ចំពោះយានយន្តត្រូវបានកម្លាំងសមត្ថកិច្ចយកមកយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីដោះស្រាយតាមនីតិវិធី ។





