ករណីគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើងបណ្តាលស្លាប់មនុស្ស០១នាក់និងរបួសធ្ងន់មនុស្ស០២នាក់រវាងម៉ូតូ និងម៉ូតូ

បសេដ្ឋ ៖នៅវេលាម៉ោង ១៩:០០នាទីយប់ថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោសក័ ព.ស ២៥៦៤ ត្រូវថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៩:០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៏មួយកើតឡើងនៅលើផ្លូវក្រាលកៅស៊ូពីផ្សារស្លាបលែងទៅផ្សារព្រៃបាក្រុង នៅចំណុចភូមិព្រេច ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រវាងម៉ូតូ និងម៉ូតូបើកបរបញ្រ្ចាសទិសគ្នា ។
-មានម៉ូតូ០១គ្រឿងម៉ាក់ហុងដាសេ១២៥ ពណ៍ខ្មៅ ផ្លាកលេខ ភ្នំពេញ1CX-9157 បើកបរដោយឈ្មោះ សួន វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិបឹងសង្កែ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់)បើកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកើតលុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ០១គ្រឿងម៉ាកអ៉ិចសង់ទ័រ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ គង់ សុខគា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ របួសធ្ងន់ ឌុបបងប្អូនជីដូនមួយ០១នាក់ពីក្រោយឈ្មោះ ចេវ ចាន់ ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិឃុំជាមួយគ្នា របួសធ្ងន់ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បណ្ដាលអោយគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារៈដូចខាងក្រោម÷


-ស្លាប់មនុស្ស០១នាក់ ប្រុស
-របួសធ្ងន់មនុស្ស០២នាក់ ប្រុស
-ខូចខាតម៉ូតូ០២គ្រឿង ធ្ងន់
ចំពោះសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី
ចំណែកវត្ថុតាងទាំង០២ខាងលើផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។