ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តបណ្ដាលឲ្យរបួស០៣នាក់

កណ្ដាល÷ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបណ្ដាលឲ្យរបួស០៣នាក់ និងខូចខាតម៉ូតូ០១គ្រឿង រថយន្ត០១គ្រឿង។ កើតហេតុថ្ងៃសៅរ៍៧កើតខែមិគសិរឆ្នាំឆ្លូវត្រី ស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២១វេលាម៉ោង០៦:៣០នាទី-នៅកំណាត់ផ្លូវជាតិលេខ70Bចំណុចមុខផ្ទះលី វន្នី ស្ថិតក្នុងភូមិព្រែកតាអុងទី១ ឃុំ ពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHONDA Dream C125 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1GA-6827 (ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ សុខ ភេទប្រុស អាយុ២១ ឆ្នាំមានទីលំនៅភូមិ ព្រែកតាសរ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង (របួសធ្ងន់) នឹងអ្នករួមដំណើរ០២នាក់។
០១/ ឈ្មោះ ចាន់ណា ស្រីកា ភេទ ស្រីអាយុ១៧ឆ្នាំមានទីលំនៅភូមិព្រែកឈ្មោះឃុំព្រែរៃ ស្រុកល្វាឯម ខេត្តកណ្តាល(របួសស្រាល)
២/ឈ្មោះ ធូ ធីដា ភេទស្រី អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។ ម៉ូតូបើកបរក្នុងទិសដៅពីលិចទៅកើត (ពីពាមឧកញ៉ាអុងទៅព្រែករៃ) ពេលមកដល់កន្លែងកើតហេតុក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក Toyota HILUX VIGO ពណ៏ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2K-3156 (មានប័ណ្ណបើកបរ)ដែលកំពុងបើកបត់ឆ្លងផ្លូវ អ្នកបើកបររថយន្តឈ្មោះ លី វន្នី ភេទប្រុស អាយុ ៣៧ ឆ្នាំមានទីលំនៅភូមិ ព្រែកតាអុងទី១ ឃុំ ពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល (គ្មានរបួស) រថយន្តបើកបរក្នុងទិសដៅពីជើងទៅត្បួង( ឆ្លងផ្លូវ )។
មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​ នៅអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បី​ចាត់ការ​តាមនិតិវិធី៕