ករណីគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់រមនា បណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ

មណ្ឌលគិរី÷ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នាវេលាម៉ោង១១និង១៥នាទី នៅលើដងផ្លូវជាតិ៧៦Aចន្លោះបង្គោលលេខ៣៦៧៤ និង ចន្លោះគីឡូម៉ែត្រលេខ០៣និង០៤ ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងររវាងអ្នកបើកបរម៉ូតូនិងអ្នកបើកបររថយន្តក្នុងទិសដៅបញ្ចាស់ទិសគ្នា។មូលហេតុផ្លូវកោង។

១. អ្នកបើកបរម៉ូតូមានឈ្មោះ នាក់ ថុល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខបរកម្មករ នៅភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ទីលំនៅបច្ចុប្បន្នភូមិឡៅ កាសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បើកបរម៉ូតូម៉ាកC B Rពណ៍សរ ផ្លាកលេខស្វាយរៀង 1J 7976មានកញ្ចក់មានពាក់មួកសុវត្ថិភាពបានស្លាប់បាត់បង់ជីវិតពេលដឹកបញ្ចូនមកដល់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។

២. អ្នកបើករថយន្តបានរត់គេចខ្លួនបាត់បន្ស់ល់ទុករថយន្តនៅកន្លែងកើតហេតុរថយន្តម៉ាកTACOMAពណ៍ក្រហម ផ្លាកលេខ

2BI1900។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងជំនាញយើងបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណី។រីឯរថយន្តត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យដើម្បីរងចាំការដោះស្រាយតាមនីតិវិធី៕