ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្តាលឲ្យស្លាប់០១នាក់ នៅស្រុកល្វាឯម

ករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និង ម៉ូតូបណ្តាលឲ្យស្លាប់០១នាក់និង ខូចខាតម៉ូតូ០១គ្រឿង។ កើតហេតុថ្ងៃអាទិត្យ២កើតខែ ចេត្រ ឆ្នាំ ឆ្លូវត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ខែ មេសា ឆ្នាំ២០២២វេលាម៉ោង១៩:០៩នាទី នៅចំណុចកំណាត់ផ្លូវលំស្ថិតក្នុងភូមិទឹកឃ្លាំងឃុំ ទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

សភាពរឿងហេតុ÷ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបរក្នុងទិសដៅពីត្បូងទៅជើង(ពីភូមិទឹកឃ្លាំងទៅភូមិព្រែករៃ)ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក ស្កូបភី ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HV-6060 ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង (ពីភូមិព្រែករៃទៅភូមិទឹកឃ្លាំង អ្នកបើកបរម៉ូតូឈ្មោះ គឹម វណ្ណដា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅ ភូមិ ព្រែកក្រូច ឃុំ ព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ)។(កន្លែងកើតហេតុមានលក្ខណៈស្ងាត់ដាច់ស្រយ៉ាលពីផ្ទះប្រជាជន)(រថយន្តបានបើករត់គេចពីកន្លែងកើតហេតុមិនស្គាល់អត្តសញ្ញាណ)

• ចំពោះម៉ូតូសមត្ថកិច្ចបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកល្វាឯមហើយចំពោះរថយន្តសមត្ថកិច្ចបានកំពុងស្រាវជ្រាវរកដើម្បីកសាងសំណុំរឿងតាមនិតីវិធី។ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្បតាមប្រពៃណី។

ការសន្និដ្ឋាន មូលហេតុ បណ្ដាលមកពីអ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online