ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់លេីផ្លូវជាតិលេខ៤​ ដោយខ្លួនឯង

នៅថ្ងៃព្រហស្បតិ ទី០៧​ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង០៣ និង ១៣នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៦៦-៦៧ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្ត០១ គ្រឿងម៉ាក FREIGHT LINER ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-1607 សណ្ដោងសឺមីរ៉ុម៉ក ពាក់ស្លាក ភ្នំពេញ 4A-0281 អ្នកបើកបរមិនស្គាល់ឈ្មោះ ?

រថយន្ត​ធ្វើ​ចរាចរណ៍​ពីទិសខាងលិចទៅទិសខាង​កើ​ត ដល់ចំណុចខាងលើបានរេចង្កូតបណ្ដាលឱ្យក្រ​ឡាប់ដោយខ្លួនឯង តាមសាក្សីដែលបានឃេីញហេតុការណ៍ខាងលេីបញ្ជាក់ថា​ មុនរថយន្ដក្រឡាប់​ អ្នកបេីកបរ​ប្រហែស​ជាងងុយដេក​ ដោយរថយន្ដរេម្ដងឆ្វេងម្ដងស្ដាំរួចក៏បានជួបហេតុការណ៍នេះតែម្ដង

រថយន្ត​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ ចំពោះករណីខាងលើ​នេះ​ មន្រ្ដី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​ភ្នំស្រួ​ច​ បានកំពុងចាត់ការសម្រួលចរាចរណ៍នៅចំណុចកេីតហេតុនិងទំនាក់ទំនងរកមធ្យោបាយរថយន្ដស្ទួចខ្នាតធំយកមកស្ទួចចេញពីលេីដងផ្លូវ​ ដេីម្បីកុំឱ្យ​កាកក​ស្ទះចរាចរណ៍។បញ្ជាក់​ តៃកុង​ឡាន​ គេចខ្លួន​បាត់​ក្រោយកេីតហេតុ​៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online