ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត នឹងរថយន្ត បណ្តាលឲ្យរបួសធ្ងន់ម្នាក់

កើតហេតុនៅថ្ងៃអាទិត្យ ៤រោចខែ អាសាឍ ឆ្នាំ ខាលចក្វាសក័ព.ស២៥៦៦ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង ១៣:៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើងនៅ លើចំណុចផ្លូវ៦០ម៉ែត្រថ្មី ស្ថិតនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ: នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើនេះមានរថយន្តក្រឡុកស៊ីម៉ុង មួយគ្រឿងពណ៌សពាក់ស្លាកលេខAT22(5-0279) បើកបរដោយឈ្មោះឆន ឆាំ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ភេទប្រុស មុខរបរអ្នកបើករថយន្ត មានទីលំនៅខេត្ត ត្បូងឃ្មុំ (គេចខ្លួន)បើកបរទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក់កូរ៉េ ១តោន ពណ៌ខៀវ ពាក់ស្លាកលេខក្រុងព្រះសីហនុ 2A 2306 បើកបរដោយឈ្មោះឈិត ប៉ូរ៉េត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើករថយន្តមានទីលំនៅភូមិ កណ្តាលក្រោមឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាលទិសដៅពីត្បូងទៅជើង(ទិសដៅផ្ទុយគ្នា)បានរ៉េចង្កូតទៅបុករថយន្តក្រឡុកស៊ីម៉ុង បណ្តាលអោយរថយន្តកូូរ៉េធ្លាក់ទៅប្រឡាយក្បែរចិញ្ចើមផ្លូវ រីឯអ្នកបើករថយន្តកូរ៉េរងរបួសធ្ងន់ ។ពេលសមត្តិច្ចចុះដល់កន្លែងកើតហេតុ បានហៅរថយន្តមណ្ឌលសុខភាពឃុំ ដឹកជជនរងគ្រោះខាងលើ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online