ករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯង បេីកបរក្នុងល្បឿនលឿនទៅបុកនឹងរនាំងថ្ម បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ០២នាក់

ព្រះសីហនុ÷ នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងដោយខ្លួនឯង បេីកបរក្នុងល្បឿនលឿនទៅបុកនឹងរនាំងថ្ម ដែលដាំនៅសងខាងផ្លូវ បណ្ដាលឱ្យធ្លាក់ប្រលាយ នៅលើផ្លូវលេខ ១៤៦B ត្រង់ចន្លោះគីឡូម៉ែត្រលេខ: ២០-២១ (វាលរេញ-ស្ទឹងហាវ) ស្ថិតភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ម៉ូតូ ០១គ្រឿង ម៉ាក EXCITER ពណ៌ខ្មៅ គ្មានផ្លាកលេខ ជិះគ្នាពីរនាក់ បើកបរដោយឈ្មោះ អុក ថៃ ភេទប្រុស អាយុ ១៨ឆ្នាំ មានស្រុកកំណេីត នៅឃុំមានរិទ្ធិ ស្រុកដងទង់ ខេត្តកំពត នឹងអ្នករួមដំណេីរជាមួយ ឈ្មោះ សុឹម ឌី ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

ចំពោះមុខកម្លាំងល្បាតនៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ចុះទៅដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅរថយន្តសង្រ្គោះដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ករណីខាងលើនេះ បណ្ដាលឱ្យមានមនុស្សរងរបួសធ្ងន់ ស្រាល ចំនួន ០២នាក់៕