ករណីគ្រោះថ្នាក់ចរាចរវាង ម៉ូតូ និងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន ៤ នាក់នៅអន្លង់វែង

នៅវេលាម៉ោង ៦:៥០នាទី ល្ងាចថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២០ នៅលើកណាត់ផ្លូវលេខ២៥២៦ ចន្លោះគីឡូម៉ែត្រលេខ ៣៥-៣៦ ស្ថិតក្នុងភូមិ ត្រពាំងតាវ ឃុំ ត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានករណីគ្រោះថ្នាក់ចរាចរវាង ម៉ូតូ និងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន ៤ នាក់÷
ម៉ូតូម៉ាកហុងដាឌ្រីមព៌ណខ្មៅ សេរីឆ្នាំ ២០១៦ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1C5966 បើកបរពីលិចទៅកើត បើកបរដោយឈ្មោះ ឆិល ប៊ុនសន ភេទ ប្រុស អាយុ ៤០ ឆ្នាំ( រងរបួសធ្ងន់ )រួមដំណើរចំនួន ១ នាក់ឈ្មោះ ឡេង តយ ភេទ ប្រុស អាយុ ៣០ ឆ្នាំ (រងរបួសធ្ងន់) ទាំងពីរនាក់ រស់នៅភូមិ ទួលស្វាយសែនជ័យ ឃុំ ត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ លុះដល់ចំណុចកើតហេតុ បានបុកជាមួយ ម៉ូតូ ម៉ាកឌ្រីម ព៌ណខ្មៅ សេរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1C 7570 ធ្វើដំណើរពីកើត ទៅលិច បើកបរដោយឈ្មោះ គុណ អន ភេទ ស្រី អាយុ ២៥ ឆ្នាំ (មិនមានរងរបួស)អ្នករួមដំណើរមានចំនួន ២ នាក់
១ ឈ្មោះ ប្រាក់ នោន ភេទស្រី អាយុ ៧១ឆ្នាំ (រងរបួសធ្ងន់)
២ ឈ្មោះ អេត ឆុន ភេទស្រី អាយុ ៦១ឆ្នាំ (រងរបួសធ្ងន់) ទាំងបីនាក់រស់នៅភូមិ ត្រពាំងតាវ ឃុំ ត្រពាំងតាវ ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ។
+ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ។