ករណីគ្រោះថ្នាក់​ចរា​ចរណ៍រថយន្តបុករថយន្តបើកបញ្ច្រាស​ទិ​ស​គ្នា​ បង្កឡេីង​ដោយរថយន្ដ​សាំយ៉ុង​និងរថយន្ដដឹកកុងទែនឺរ​​បណ្ដាលឲ្យ​រងរបួស​មនុស្ស​០៣នាក់

កំពង់ស្ពឺ​ ÷​ នៅលេីផ្លូវជាតិលេខ៤ ចន្លោះគី​ឡូម៉ែត្រលេខ(៤៨-៤៩)ស្តិតនៅភូមិព្រៃ​ស្លឹ​ក សង្កាត់ច្បារមន មានករណីគ្រោះថ្នាក់​ចរា​ចរណ៍រថយន្តបុករថយន្តបើកបញ្ច្រាស​ទិ​ស​គ្នា​ បង្កឡេីង​ដោយរថយន្ដ០២គ្រឿង​ ៖ រថយន្តម៉ាកសាំងយ៉ុងពណ៍ស​ ពាក់ស្លាកលេខភ្នំ​ពេ​ញ2Q 2634​ បើកពីរទិសខាងកើតទៅ​ទិសខាងលិច​ មានអ្នកបើកបរឈ្មោះ​ មួន ទី​ណូ​ ភេទប្រុស​ អាយុ២៤ឆ្នាំរស់នៅភូមិបាក់​នឹម ឃុំច្រេះ ស្រុកជុំគីរី ខេត្តកំពត​(របួសធ្ងន់)
-ឈ្មោះ គន្ធា ភេទស្រី​ អាយុ៤០ឆ្នាំរស់នៅ​ភូមិត្រពាំងក្រឡឹង ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច ខេ​ត្តកំពង់ស្ពឺ (របួសធ្ងន់) -ឈ្មោះគឺ សាមឌី ភេ​ទប្រុស​ អាយុ០៩ឆ្នាំ រស់នៅភូមិត្រពាំងក្រ​ឡឹ​ង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​(របួ​ស​ស្រាល)​ ។

ចំណែកអ្នកបេីកបររថយន្តកុងទែនឺរ​ ពណ៍ស​លាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ3A 313​7​ មានសណ្តោងរឺម៉កពាក់ស្លាកលេខ តាកែវ​4A 0029​ (​ មិនស្គាល់​អត្ដសញ្ញាណ​ )បើក​ពីទិសខាងលិចទៅកើត​ ទិសដៅ​បញ្រ្ចាសគ្នា​
(រត់គេចខ្លួន)។

បច្ចុប្បន្ន​សមត្ថកិច្ច​ នគរបាល​ចរាចរណ៍​បាន​ប​ញ្ជូន​មធ្យោបាយ​បង្ក​ យកមករក្សាទុកនៅ​កា​រិយាល័យចរាចរណ៍​ផ្លូវគោក​ នៃស្នង​កា​រ​ដ្ឋាន​នគរ​បាលខេត្ដ​កំពង់ស្ពឺ​ ដើម្បី​ចំណាត់​កា​រ​តា​ម​នីតិវិធី​ ៕សូមបេីកបរ​ ដោយការគោរពច្បាប់់…

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online