ករណីគ្រោះធម្មជាតិដោយសាររន្ទះបាញ់បណ្ដាលឲ្យស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ
ខេត្តមណ្ឌលគិរី៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះធម្មជាតិកាលពីល្ងាច ថ្ងៃអាទិត្យ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វស័ក ពុទ្ធសករាជ.២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នាវេលាម៉ោង១៧និង១២នាទីនៅត្រង់ចំណុចចំការរបស់ឈ្មោះ ជុំ សុខ ស្ថិតនៅភូមិ ចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីមានករណីគ្រោះធម្មជាតិដោយរន្ទះបាញ់មួយករណីបានកើតឡើងបណ្តាលអោយស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុស្រ្តីដែលជាជនរងគ្រោះមានឈ្មោះ សុខ គង់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិឃុំកេីតហេតុខាងលេី។ សព ជនរងគ្រោះ ត្រូវបានគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត។
ភូមិទំនប់ពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បើតាមការបំភ្លឺពីបុរសជាប្តីស្រ្តីរងគ្រោះ ឈ្មោះ បេីច ហៃ អាយុ៣០ឆ្នាំជនជាតិខ្មែរបានរៀបរាប់ថា÷
នៅថ្ងៃកេីតហេតុខាងលេីនៅវេលាម៉ោងប្រហែលជា៥ជាងល្ងាចមេឃកំពុងភ្លៀងនិង ផ្គរន្ទះ ពេលនោះប្រពន្ធរបស់គាត់ដែលជាជនរងគ្រោះបានទាញចបទៅកាប់ប្រឡាយទឹកកុំឲ្យទឹកហូរចូលផ្ទះក៏ត្រូវរន្ទះបាញ់(ស្លាប់)នៅហ្នឹងកន្លែងតែម្ដង។
កម្លាំងប៉ុស្តិ៍ពូជ្រៃបានធ្វេីកំណត់ហេតុប្រគល់សពឲ្យគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕