ករណីឃាតកម្មក្នុងវង់ផឹកស៊ី ចាក់សម្លាប់នារីម្នាក់និងបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញ ៖ មានអំពេីឃាតកម្មកេីតឡេីងទៀតហេីយនាល្ងាចថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២០ នេះដោយមានជម្លោះក្នុងពេលផឹកស៊ីធ្វេីអោយមានការចាក់សម្លាប់គ្នាដែលបណ្ដាលឲ្យនារីម្នាក់បានស្លាប់ភ្លាមៗរីឯបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
អំពេីឃាតកម្មនេះកេីតឡេីងនៅក្នុងបុរីលឹម ឈាងហាក់ភូមិម័រសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។ ទោះបីយ៉ាងណាសមត្ថកិច្ចពុំទាន់បង្ហេីបពីដំណេីររឿងលម្អិតយ៉ាងណាទេដោយកំពុងស៊ើបអង្កេតនៅកន្លែងកេីតហេតុផងដែរ៕
ព័ត៌មានលម្អិតអង្គភាពយើងនឹងផ្សាយជូនជាបន្តបន្ទាប់ទៀត!

