ករណីឃាតកម្ម បណ្ដាលសំលាប់ពលរដ្ឋខ្មែរកម្ពុជាក្រោមមួយគ្រួសារ ២ នាក់ដោយសារតែ…….


ករណីឃាតកម្ម មកលើខ្មែរក្រោមមួយគ្រួសារ នៅយប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ នោះ ជនសង្ស័យជាឃាតកជនជាតិយួន ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនរួចហើយ នៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី ៣០ ខែមិថុនា នេះ ។

ព័ត៌មានបឋម ដែលវិទ្យុសំឡេងកម្ពុជាក្រោម ទទួលបានឲ្យដឹងថា អំពើឃាតកម្មដ៏ព្រៃផ្សៃ មកលើខ្មែរក្រោមមួយគ្រួសារនោះ ស្ថិតនៅភូមិជ្រៃភេ ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ត្រូវជនដៃដល់ជាឃាតក និងជាជនជាតិយួនផង បានវាយសម្លាប់ទៅលើសមាជិកគ្រួសារមានមនុស្ស ២ នាក់ ដែលម្នាក់ជាកម្មការិនីរោងចក្រ អាយុ ៣៦ ឆ្នាំ និង បុរសជាឪពុកម្នាក់អាយុ ៦៧ ឆ្នាំ ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បើតាមអ្នកភូមិ នៅក្បែរផ្ទះជនរងគ្រោះទាំងពីរនោះ បានដាក់ការសង្ស័យថា អាចជារឿងគំនុំគំកួន (ប៉ុន្តែ មិនទាន់ដឹងច្បាស់ថា ជាគំនុំរឿងអ្វីនោះទេ) ។ តាមប្រភពពីអ្នកឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាកម្មការិនីខ្មែរក្រោម ឈ្មោះ ថាច់ ធីសាភា អាយុ ៣៦ នៅវេលាម៉ោង ១០ យប់ នាងបានចេញមកពីធ្វើការរោងចក្រ រួចហើយក៏ទៅងូតទឹកនៅក្រោយផ្ទះរបស់ខ្លួន ស្រាប់តែឃាតក លបមកវាយសម្លាប់ពីក្រោយខ្នង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅ នឹងកន្លែងកើតហេតុ ។ អ្នកឃើញហេតុការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុខាងលើ ឪពុករបស់ជនរងគ្រោះ ឈ្មោះ ថាច់ ឈួន អាយុ ៦៧ ឆ្នាំ ឮសូរសំឡេងកូនរបស់ខ្លួនស្រែកហៅ ក៏រត់ចេញមកជួយ ហើយពេលកំពុងប្រតាយប្រតប់គ្នាជាមួយជនដៃដល់នោះ ដោយសារតែឪពុករបស់ជនរងគ្រោះមានវ័យចាស់ជរា និងកម្លាំងខ្សោយផង ក៏ត្រូវបានឃាតកវាយសម្លាប់តែម្តង ។

ជុំវិញរឿងនេះ សមត្ថកិច្ចនគរបាលយួន កំពុងតែបើការស៊ើបអង្កេលើករណីឃាតកម្មនេះ ។ ព័ត៌មានបន្ថែម យើងខ្ញុំ នឹងធ្វើបច្ចុប្បន្នភាពជម្រាបជូនជាបន្តបន្ទាប់…!!!

សម្គាល់៖ រូបវាយខ្នោះដៃជាឃាតកជនជាតិយួន

By : Bonny From : Voice of Kampuchea Krom Radio (VOKK)