ករណីឆបោកនិងរំលោភលើទំនុកចិត្ត(តុងទីន)

ខេត្តកណ្ដាលៈនៅថ្ងៃទី២០.០៦.២០២០ វេលាម៉ោង ១៩:០០ នាទី មានប្រជាពលរដ្ឋ ជាង៥០នាក់(ជាកូនតុងទីន) ដែលមាន
នៅក្នុងភូមិព្រែកតាសោម ភូមិព្រែកយាយហ៊ិន និងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល បាននាំគ្នាមកហ៊ុំព័ទ្ធ ផ្ទះរបស់ជនសង្ស័យឈ្មោះ ងួន ស្រីទូច ហៅរស់(មេតុងទីន) ភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានបំណងរត់

ចេញពីផ្ទះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលស្រុកបានទៅដល់ផ្ទះកើតហេតុ បានធ្វើអន្តរាគមន៍ និងហៅជនសង្ស័យខាងលើមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយបញ្ជាក់ថា នៅថ្ងៃទី ២៣.០៥.២០១៩ និងថ្ងៃទី២៩.១១.២០១៩ ខ្លួនបានធ្វើមេតុងទីន ដោយមានការឯកភាពលេង ចំនួន០៥ខ្សែ មាន ក្បាល ១០.០០០រៀលក្បាល ២០.០០០រៀល មាន២ខ្សែក្បាល ៤០.០០០រៀលនិងក្បាល១០ដុល្លារចំនួនមនុស្សលេង ២០៨នាក់ សរុប១.០៤០ក្បាល ដោយអ្នកខ្លះលេងក្នុងម្នាក់០២ក្បាល ទៅ៨០ក្បាល ដេញជារៀងរាល់ថ្ងៃ ០៥ខ្សែ មនុស្ស០៥នាក់ ដោយឡែកក្បាល៤ម៉ឺនរៀល ក្នុងមួយសប្តាហ៍
ដេញ០២ដងចំណែកក្បាល១០ដុល្លារ មួយសប្ដាហ៍ដេញម្ដង ក្នុងនោះខ្សែទី១ ក្បាល ២ម៉ឺនរៀល មនុស្ស ២០៨នាក់ អ្នកលេង ១.០៤០ក្បាល ចំណែកមេតុងទីន(ជនសង្ស័យ)
លេង០៥ក្បាល (នៅរស់) ដោយឡែកចំពោះកូនដែលដេញបាន និងកូនដែលត្រូវប្រមូលចុងក្រោយមានចំនួន៣៣នាក់ដែលមេតុងទីនមិនបានប្រគល់ប្រាក់ឱ្យ នោះមានទឹក
ប្រាក់ សរុប៨៦៥.៦៥០.០០០៛ ខ្សែទី២ ក្បាល២ម៉ឺន ចំនួនមនុស្សលេង ២១៦នាក់ សរុប១.៥១២ក្បាល មួយ
ថ្ងៃដេញម្ដង ចំណែកជនសង្ស័យលេង២៦ក្បាល ប៉ុន្តែសាងឱ្យឈ្មោះ ភីនុនៅភូមិព្រែកតាសោម០៣ក្បាល
ឈ្មោះរ៉ាប៉ូលីស នៅភូមិកោះរកា ០៧
ក្បាល ឈ្មោះ ម៉ាក់ស្រីកា នៅភូមិឫស្សីជ្រោយ០៧ក្បាល និងអ្នកនៅកោះរការមិនស្គាល់ឈ្មោះ០៥ក្បាល ឈ្មោះ សុខលាង នៅភូមិព្រែកតាសោម០២ក្បាល និងឈ្មោះ រ័ត្ន នៅ
ភូមិកោះរការ០២ក្បាល។ សរុបកូនដែលដេញងាប់៦៥នាក់ និងកូនដែលនៅរស់១៥១នាក់ ។ ខ្សែទី៣ ក្បាល ១ម៉ឺនរៀល មនុស្ស ២២០នាក់ សរុប ១.៧៦០ក្បាល ចំណែកជនសង្ស័យលេង ១២ក្បាលហើយបានសាងឱ្យ
ឈ្មោះ ពេជ្រ(លក់ទឹកកក)០៥ក្បាល ឈ្មោះ អ៊ីអូន ០២ក្បាល និងឈ្មោះ ចាន់០៣ក្បាល នៅភូមិព្រែកតា
សោម នៅសល់ ០២ក្បាលរបស់ជនសង្ស័យ ។ ខ្សែទី៤ លេងក្បាល១០ដុល្លារ មនុស្ស៤៣នាក់ ចំនួន១០១
ក្បាល មេតុងទីន(ជនសង្ស័យ)លេងចំនួន០២ក្បាល មួយសប្តាហ៍ដេញម្ដង ហើយកូនដេញងាប់ ៨៨នាក់ នៅរស់ ១៣នាក់ ។ ខ្សែទី៥ ក្បាល ៤ម៉ឺនរៀល ចំនួនមនុស្ស ៥៥នាក់ ចំនួន១២៧ក្បាល ដេញងាប់៦៨នាក់ នៅរស់៥៩នាក់ ១សប្តាហ៍ដេញម្ដង ប៉ុន្តែចំពោះមេតុងទីនដែលលេងច្រើនក្បាលខ្លួនមិនបានវាយតារាងថ្មីឱ្យកូនដឹងទេ។ លុះមកដល់ថ្ងៃទី ១៨.១២.២០១៩ ក៏មានរឿងកើតឡើង ដោយកូនតុងទីនទាំងអស់ផ្អើលឆោឡោ មូលហេតុដោយសាមេតុងទីនមិនបានប្រមូលប្រាក់ឱ្យកូនតុងទីនដែលដេញបាន នៅពេលនោះជនសង្ស័យ ក៏បានគេចចេញពីផ្ទះទៅ
សម្រាកនៅមន្ទីរពេទ្យដោយសារមានជម្ងឺ រហូតដល់រយៈពេល ១១ថ្ងៃ ជនសង្ស័យក៏វិលត្រឡប់មកផ្ទះវិញ ហើយលោក អ៊ុំ ឈុនស្រេង មេឃុំឬស្សីជ្រោយ បានហៅមេតុងទីន
(ជនសង្ស័យ) និងកូនតុងទីនទាំងអស់មកសាលាឃុំ ដើម្បីសម្របសម្រួលគ្នា ហើយបានឱ្យមេតុងទីន
ប្រមូលប្រាក់ពីកូនដែលដេញងាប់ មកឱ្យកូនដែលគេដេញបាន។ ក្រោយមកជនសង្ស័យប្រមូលប្រាក់បាន០៧ដងក្នុង០១ដងបាន១០លានរៀលយកទៅផ្ទះលោកមេឃុំឬស្សីជ្រោយ ហើយលោកមេឃុំ ទូរស័ព្ទហៅឈ្មោះហុង ចាន់ធីតាដែលត្រូវជាដន្លងឲ្យមកយកប្រាក់នោះសរុប៧០លានរៀល ធ្វើឱ្យកូនតុងទីនមួយចំនួន ដែលមិនទាន់បានប្រាក់
មានការអាក់អន់ចិត្ត ។ ដោយឡែកប្រាក់ដែលជនសង្ស័យប្រមូលបានពីកូនតុងទីនបន្តទៀតបាន ចំនួន៣៥ លានរៀល ជនសង្ស័យបានរក្សាទុកនៅក្នុងផ្ទះរបស់ខ្លួនសព្វថ្ងៃនេះ។
ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ ករណីនេះជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online